Warnings
Strong Wind, Thunderstorms, High waves
សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ) ។ ស្ថានីយរ៉ាដាតេជោសែនមានបញ្ហាបច្ចេកទេស សូមផ្អាកការផ្តល់ព័ត៌មានទិន្នន័យរ៉ាដាមួយរយៈ ។ ក្រុមការងារជំនាញកំពុងធ្វើការជួសជុល ៕ ​​
Anouncement

--------------------------------------------------------------------------------------------------------------------------------------------------------------------------

--------------------------------------------------------------------------------------------------------------------------------------------------------------------------

...........................................................................................................................................................................................................

      

      

      

There Are 11 Trainees from Difference Provincial Department of Water Resources and Meteorology (PDOWRAM)

And Technical Officialsfrom Department of Meteorology (DoM), Joined Technical and Practical Training from 

Korean’s Experts on Maintenance and Operation of Automatic Weather System (AWS). 27 Stations

Have Installed in Phnom Penh and 11 Difference Provinces, And It Is A Grant from Korea

Meteorological Administration (KMA)And Korea Meteorological Institute (KMI).

............................................................................................................................................................................................................

Yearly Operation and Maintenance Activities of Rada and Weather Forecast System by Meteo Experts and Meteo France International Experts.

 

 

 

 

 

----------------------------------------------------------------------------------------------------------------------------------------------------------------

       

  រសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានរៀបចំកិច្ចប្រជុំពិភាក្សាការងារ និងចុះហត្ថលេខារួម លើអនុស្សារណៈយោគយល់គ្នា ស្តីពី គម្រោង " តម្លើងប្រព័ន្ធពិនិត្យ សង្កេតធាតុអាកាសស្វ័យប្រវត្តិនៅកម្ពុជា សម្រាប់បម្រើឲ្យការព្យាករ និងប្រកាសព័ត៌មានជាមុន ពីគ្រោះធម្មជាតិនៅកម្ពុជា " ដែលជាជំនួយឥតសំណង ផ្តល់ដោយរដ្ឋបាលឧតុនិយមនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាព ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង H.E. Mr. Jongseok KIM ប្រធានរដ្ឋបាលឧតុនិយម នៃសាធារណរដ្ឋកូរ៉េ ។
         ជំនួយឥតសំណង ដែលរដ្ឋបាលឧតុនិយមនៃសាធារណរដ្ឋកូរ៉េផ្តល់មកឲ្យក្រសួងធនធានទឹក និងឧតុនិយម នាពេលនេះ មានដូចខាងក្រោម ៖
១- តម្លើងស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ២៧ កន្លែង នៅបណ្តាខេត្តដែលពុំទាន់មានស្ថានីយឧតុនិយមគ្រប់គ្រាន់ ក្នុងការពិនិត្យសង្កេតតាមដានធាតុអាកាស ដើម្បីទទួលបានទិន្នន័យព័ត៌មានកាន់តែទូលំទូលាយ គ្រប់គ្រាន់សម្រាប់ធ្វើការព្យាករ ស្រាវជ្រាវ ធាតុអាកាសនិងប្រើប្រាស់លើវិស័យដទៃៗទៀត ។
២- បំពាក់គ្រឿងបរិក្ខារឧតុនិយមមួយចំនួនទៀត សម្រាប់ទ្រទ្រង់ដល់ការព្យាករធាតុអាកាស និងប្រព័ន្ធប្រកាសជូនដំណឹងជាមុន ស្តីពីគ្រោះថ្នាក់ធម្មជាតិដែលកើតនៅកម្ពុជា ។ ធ្វើការបញ្ជូនអ្នកបច្ចេកទេសរបស់កូរ៉េ មកជួយបណ្តុះបណ្តាលនៅក្នុងប្រទេស និងធ្វើការបណ្តុះបណ្តាលបន្ថែមនៅប្រទេសកូរ៉េ ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីឧតុនិយមកម្ពុជា ក្នុងការព្យាករធាតុអាកាសឲ្យបានកាន់តែសុក្រិត ។
៣- បន្ថែមពីនេះរដ្ឋបាលឧតុនិយមកូរ៉េ និងវិទ្យាស្ថានឧតុនិយមកូរ៉េ និងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា នឹងបន្តជជែកគ្នាពីលទ្ធភាពផ្តល់នូវគម្រោងជំនួយឥតសំណងថ្មីៗបន្ថែមទៀត លើការទទួលបាននូវព័ត៌មានឧតុនិយមពីផ្កាយរណបឧតុនិយមថ្មី GK-2A របស់សាធារណៈរដ្ឋកូរ៉េ ក្នុងការប្រើប្រាស់ វិភាគ និងតាមដានស្ថានភាពធាតុនៅកម្ពុជា ។
៤- ភាគីទាំងពីរ ប្តេជ្ញានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឧតុនិយមឲ្យកាន់តែរីកចម្រើនតទៅមុខទៀត ។