ប្រកាសអាសន្ន
សេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី១នៅក្នុងរដូវប្រាំង(ខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភាឆ្នាំ២០២៤)៕ ​​
សេចក្តីជូនដំណឹង

 

 

សេចក្តីជូនដំណឹងស្តីពី៖
ការព្យាករអាកាសធាតុលើកទី១នៅក្នុងរដូវប្រាំង
(ខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភាឆ្នាំ២០២៤)
 
   បន្ទាប់ពីបានធ្វើការតាមដាន និង ព្យាករណ៍ស្ថានភាពអាកាសធាតុរួចមកក្រសួងធនធានទឹក និង ឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាប អំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំង   ដូចខាងក្រោម ៖
១-បាតុភូតសកល:         
    យោងការតាមដានទៅលើការពិនិត្យសង្កេតនិងព្យាករទៅលើកាវិវត្តនៃស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិកក្បែរអេក្វាទ័រ   បង្ហាញឲ្យឃើញថាបន្តពីខែវិច្ឆិកាឆ្នាំ២០២៣ដល់ដើមខែឧសភា ឆ្នាំ២០២៤ នៅក្នុងសកលទទួលរងនូវឥទ្ធិពលនៃបាតុភូតអែលនីណូស្ទើតែ១០០ភាគរយ ។ 
 
១-រដូវប្រាំង:
   ១.១ សីតុណ្ហភាព៖ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ
-នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៣ បណ្តាខេត្តនៅភាគខាងជើងជាប់ក្បែរ និងស្ថិត នៅជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសាន  នៅថ្ងៃមួយចំនួន សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់១៦­-១៨°C ។ រីឯ បណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមា១៩-២២°C។
 
-ចាប់ពីខែកុម្ភ:ដល់ដើមខែឧសភា អាកាសធាតុកើនក្តៅជាលំដាប់ នឹងក្តៅខ្លាំងនៅក្នុងខែមេសាដល់ដើមខែឧសភា ដោយសីតុណ្ហភាពមធ្យមអតិបរមា៣៨°C និងសីតុណ្ហភាពអតិបរមានៅក្នុងថ្ងៃខ្លះអាចកើនដល់៤១°C។
 
   ១.២ ទឹកភ្លៀង៖តិចជាងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ខែធ្លាក់តិចជាងឆ្នាំ២០២៣  តែមានបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតច្រើន។
 
       យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបខាងលើ ក្រសួងធនធានទឹក និង ឧតុនិយម សូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ចូលរួម សហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។ជាមួយគ្នានោះសូមយកចិត្តទុកដាក់និងប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានច្រើននៅក្នុងខែមេសា និងខែ ឧសភាឆ្នាំ២០២៤ខាងមុខនេះ៕
 
          នាយកដ្ឋានឧតុនិយម

 

 

 

 

 

 


 ប្រើប្រាស់ ម៉ូដែល(Modeling/tools SATAID)

សម្រាប់វិភាគ ទិន្នន័យដែលទទួលបានពីផ្កាយរណបឧតុនិយមថ្មី(Himawari-8)

ដែលឧបត្ថម្ភដោយទីភ្នាក់ងារឧតុនិយមជប៉ុន  Japan Meteorological Agency(JMA)

 

ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥


  

 

  

 

  

 

Himawari 8/9 Cast System Installation Activity and Job Training

 

 

 

     

     

     

វគ្គបណ្តុះបណ្តាលផ្នែកព្យាករណ៍អាកាសធាតុ

 

ដោយសាស្រ្តាចារ្យមកពីមជ្ឈមណ្ឌលឧតុនិយមបារាំង

 

ពីថ្ងៃទី២៤ ខែសីហា រហូតដល់ ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៥


  

 

 

  

 

 

 

 

The Meeting On WMO Information System (GTS/WIS) Cooperation between Japan Meteorology Agency and Department of Meteorology, Ministry of Water Resources and Meteorology from 05~06 March 2015.


   

កិច្ចប្រជុំស្តីពីសហប្រតិបត្តិការលើប្រព័ន្ធពត៌មានទូរគមនាគមន៍រវាងនាយកដ្ឋានឧតុនិយម

នៃក្រសួងធនធានទឹក និង​ឧតុនិយម កម្ពុជា និង ភ្នាក់ងារ ឧតុនិយមកូរ៉េ (KMA)

  

 

 

 

       

 

     

សិក្ខាសាលាបណ្តុះបណ្តាល ស្តីពី

ការប្រតិបត្តិនីតិវិធីស្តង់ដារសម្រាប់គម្រោងប្រព័ន្ឋជូនដំណឹងជាមុន

ចំពេាះគ្រោះថ្នាក់នានានៅតំបន់ឆ្នេរសមុទ្រកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី ១៩~២១ ខែមករា ឆ្នាំ២០១៥

រៀបចំដោយនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឺក និង ឧតុនិយម

ដែលមានការចូលរូម ពីនាយកដ្ឋាន ជលសាស្រ្ត នឹង ការងារទន្លេ និង គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រេាះមហន្តរាយ

ក្រោមមូលនិធិ ESCAP Trust ស៊ូណាមី

គ្រោះមហន្តរាយនិងការត្រៀមបង្ការអាកាសធាតុនៅមហាសមុទ្រឥណ្ឌា

និងបណ្តាប្រទេសអាស៊ីអាគ្នេយ៏




 

សេចក្តីជូនដំណឹង 

 

ចា�%